រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ស្ងាត់ៗ! លោកឧកញ៉ា ប៊ុន រតនា និងលោកជំទាវ នាំយកអំណោយអង្ករ១០តោន ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ (Video inside)

  • 2.3ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ លោកឧកញ៉ា ប៊ុន រតនា(សេម) និងលោកជំទាវ ខៀវ យឺនពុទ្ធារ័ត្ន (លីឈី) អគ្គនាយក Amazing Family Trading Co,.Ltd និងឃ្លាំងទិញលក់រថយន្ត អេសអូតូ ខេមបូឌា នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ បាននាំយកអំណោយ ជាអង្ករចំនួន១០តោន ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង។

លោកឧកញ៉ា ប៊ុន រតនា បានឱ្យដឹងថា អង្ករទាំង១០តោន បានទិញពីរោងម៉ាស៊ីនផ្ទាល់ រួចច្រកចូលក្នុងការុងតូចៗ ដោយក្នុងមួយការុងមានទម្ងន់ ២៥គីឡូក្រាម ដើម្បីងាយស្រួល ក្នុងការយកទៅចែកជូនដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយប្រការផ្សេងៗ។ ជាក់ស្តែងថ្ងៃនេះ ដោយមើលឃើញពីតម្រូវការដ៏ចាំបាច់ របស់រដ្ឋបាលសាលាខេត្ត ក្នុងការបម្រើសេវាមនុស្សធម៌ ពិសេសជួយដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ លោកឧកញ៉ាក៏បានឆ្លើយតប និងប្រគល់ជូនរដ្ឋបាលខេត្តភ្លាមៗតែម្តង។

ឯកឧត្តម ម៉ៅ ធនិន បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោកឧកញ៉ា ប៊ុន រតនា(សេម) និងលោកជំទាវ ខៀវ យឺនពុទ្ធារ័ត្ន (លីឈី) អគ្គនាយក Amazing Family Trading Co,.Ltd និងឃ្លាំងទិញលក់រថយន្ត អេសអូតូ ខេមបូឌា ដែលមានទឹកចិត្តគិតគូ និងយកចិត្តទុកដាក់ ដល់ការងារសង្គមគ្រប់ពេលវេលា។ ទង្វើរ និងសកម្មភាពមនុស្សធម៌របស់លោកឧកញ៉ា និងលោកជំទាវ សបញ្ជាក់ឱ្យឃើញពីសទ្ធាជ្រះថ្លា ជាមួយរាជរដ្ឋាភិបាល អាជ្ញាធរដែនដី ជាពិសេសជាមួយរដ្ឋបាលសាលាខេត្ត ក្នុងការជួយទំនុកបម្រុងដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ជាសក្ខីភាពស្រាប់។

គួរបញ្ជាក់ថា បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ រយៈពេលជាច្រើនថ្ងៃមក ធ្វើឱ្យក្នុងភូមិសាស្ត្រក្នុងខេត្តពោធិ៍សាត់ បង្កឱ្យមានជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ និងរងប៉ះពាល់ ៦ក្រុង/ស្រុក ក្នុងនោះក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង បានរងប៉ះពាល់ខ្លាំងជាងគេ បណ្តាលឱ្យលិចលង់ផ្លូវមួយចំនួន ប៉ះពាល់ដល់លំនៅដ្ឋាន ដំណាំស្រូវ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងបណ្តាលឱ្យបាត់បង់អាយុជីវិតមនុស្ស៣នាក់ផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង