រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ទឹកជំនន់ស្ទឹងពោធិ៍សាត់ ស្រកចុះបណ្ដើរៗហើយ ខណៈស្ទឹងក្រវាញ និងស្ទឹងវាលវែងក៏បានស្រកចុះច្រើនដែរ

  • 1.5ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ កម្ពស់ទឹកជំនន់នៅស្ទឹងពោធិ៍សាត់ចាប់ផ្ដើមស្រកចុះវិញបណ្ដើរៗហើយ ខណៈកម្ពស់ទឹកជំនន់នៅស្ទឹងក្រវាញ និងស្ទឹងវាលវែលឯណោះ ក៏បានស្រកចុះច្រើនណាស់ដែរ។ នេះបើតាមលោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់។

តាមការបង្ហាញរបស់លោកប្រធានមន្ទីរបានឱ្យដឹងថា គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃព្រហស្បតិ៍នេះដែរ កម្ពស់ទឹកសឹ្ទងពោធិ៍សាត់បានស្រកចុះមកនៅត្រឹម ៤.៨១ ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៥ម៉ែត្រ), សឹ្ទងក្រវាញនៅត្រឹម ៣.១០ ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៦ម៉ែត្រ) និងនៅស្ទឹងវាលវែងវិញនៅត្រឹម ១.២១ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ១០ម៉ែត្រ)តែប៉ុណ្ណោះ។

លោក កែវ វ័យ បានបន្តថា នៅវេលាយប់ ឬនៅថ្ងៃស្អែកនេះ កម្រិតទឹកស្ទឹងទាំងបីខាងលើនឹងបន្តស្រកចុះបន្ថែមទៀត។

ទោះជាយ៉ាងណា អាជ្ញាធរខេត្តពោធិ៍សាត់បានអំពាវនាវជាប្រចាំដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នគ្រប់ពេលវេលាចំពោះបញ្ហាភ្លៀងធ្លាក់ បញ្ហាទឹកជំនន់ និងទ្រព្យសម្បត្តិ សត្វចិញ្ចឹមរបស់ខ្លួន៕

អត្ថបទទាក់ទង