រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

រដ្ឋបាលខេត្តពោធិ៍សាត់ ចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកការធ្វើចរាចរណ៍រថយន្តធុនធំនៅលើកំណាត់ផ្លូវជាតិលេខ៥ ទីរួមខេត្តពោធិ៍សាត់

  • 1.5ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលបានកំពុងធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៨៦ ដល់គីឡូម៉ែត្រលេខ ១៩៣ ជ្រាបថា ដោយស្ថានភាពទឹកទំនន់ក្នុងខេត្តពោធិ៍សាត់ បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់រយះពេល៦ ថ្ងៃ មកនេះ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ បានបង្កឲ្យមានទឹកជំនន់ ទឹកភ្លៀងតាមដង​ស្ទឹងពោធិ៍​សាត់ ចំនួន ០៥ ក្រុង ស្រុក ហើយនៅក្នុងក្រុងពោធិ៍សាត់ រងប៉ះពាល់ខ្លាំងជាងគេ បណ្តាលឲ្យលិចលង់ផ្លូវមួយចំនួន នៅក្នុងក្រុងពោធិ៍សាត់ ជាពិសេសលើកំណត់ផ្លូវជាតិលេខ ៥ ត្រង់ចំណុច គីឡូម៉ែត្រ ១៨៦ ដល់គីឡូម៉ែត្រ ១៩៣ ត្រូវបានលេចលង់។

ដូចនេះ រដ្ឋបាលខេត្តពោធិ៍សាត់ សូមធ្វើការណែនាំ ដូចខាងក្រោម៖ ផ្អាកការធ្វើចរាចរណ៍ទាំងស្រុង ចំពោះរថយន្តធុនធំ ចាប់ពីពេលជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងសារជាថ្មី។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ជ្រាបជាព័ត៌មាន។

https://youtu.be/-nd5CND1huw

អត្ថបទទាក់ទង