រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration

រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ទេសរដ្ឋមន្ត្រី គន់ គីម បន្តចុះពិនិត្យជាក់ស្តែងការជន់លិច និងត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ នៅខេត្តពោធិ៍សាត់ (Photo inside)

ដោយ Adminចំនួនទស្សនា (151)

(ពោធិ៍សាត់)៖ ឆ្លើយតបតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានបញ្ជាឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បង្កើនការយកចិត្តទុកដាក់ និងដឹកនាំកម្លាំងត្រៀមចេញជួយសង្គ្រោះប្រជាពលរដ្ឋតាមភូមិសាស្ដ្រ ដែលទទួលខុសត្រូវឱ្យបានទាន់ពេលវេលា ពីគ្រោះជំនន់ទឹកភ្លៀង ដែលកំពុងវាយប្រហារតាមបណ្តាខេត្តមួយចំនួននោះ, ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ អមដំណើរដោយឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈខេត្តពោធិ៍សាត់ បានបន្តចុះពិនិត្យជាក់ស្តែងការជន់លិច និងត្រៀមជម្លៀសប្រជាពលរដ្ឋ ដែលប្រឈមនឹងការលិចលង់ខ្លាំង ទាំងក្នុងក្រុងពោធិ៍សាត់ និងតំបន់ផ្សេងៗទៀត ទៅរកទីទួលសុវត្ថិភាព។

គួរជម្រាបជូនថា ស្ថានភាពទឹកជំន​ន់ ទឹកភ្លៀងក្នុងខេត្តពោធិ៍សាត់ គិតត្រឹមថ្ងៃទី១០ ខែ តុលា ឆ្នាំ២០២០នេះ បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់បន្តបន្ទាប់រយៈពេល ០៥ថ្ងៃជាប់គ្នា នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ បានបង្កឲ្យមានទឹកជំនន់ ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ ចំនួន ០៥ ក្រុង ស្រុក និង២៩ ឃុំ សង្កាត់ ដែលបណ្តាលឲ្យប៉ះពាល់លំនៅដ្ឋាន ដំណាំស្រូវ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដូចជា៖

១.ស្រុកវាលវែង៖ ប៉ះពាល់ចំនួន ៥ ឃុំ រួមមានឃុំប្រម៉ោយ ឃុំអន្លង់រាប ឃុំក្រពើពីរ ឃុំថ្មដា និងឃុំ​អូរសោម ក្នុងនោះលិចផ្ទះសំបែងប្រជាពលរដ្ឋសរុបចំនួន ២៣ខ្នង (ខូចខាតទាំងស្រុង​ចំនួន ១៩ខ្នង និងខូចខាតមធ្យមចំនួន ៤ខ្នង) ខូចខាតស​ម្ភារប្រើប្រាស់​ផ្សេងៗមាន គោយន្ដ​ចំនួន ០៣គ្រឿង ម៉ូតូចំនួន ០៣គ្រឿង ម៉ាស៊ីនគ្រប់ប្រភេទ​​សរុបចំនួន ២២គ្រឿង និងសម្ភារប្រើប្រាស់ជាច្រើនទៀត​, ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់ប្រភេទមាន ខូចស្ពានចំនួន ០៩កន្លែង ខូចលូចំនួន ២០កន្លែង បាក់ស្រុតក្បាលលូ​ចំនួន ០១កន្លែង (ភូមិ​តាឡុះ) ថ្នល់គ្រួស​ក្រហម​ប្រវែង ១,២២៦ម៉ែត្រ និងខូចខាតដំណាំគ្រប់ប្រភេទសរុបចំនួន១,៦៧៣.៥ ហិកតា និង ២០,១២០ ដើម។   

២.ក្រុងពោធិ៍សាត់៖ ប៉ះពាល់ ០៦ សង្កាត់ ក្នុងនោះលិចស្រូវ ចំនួន ១,៣០៤ ហិកតា លិចផ្លូវចំនួន ៣៩ ខែ្ស ស្មើនឹង ២៥,៥២២ ម៉ែត្រ ក្នុងនោះផ្លូវលំដីស ចំនួន ​០៩ខ្សែ ស្មើនឹង ៤,០៣២ ម៉ែត្រ ផ្លូវគ្រួសក្រហម ចំនួន ២៤ ខ្សែ ស្មើនឹង ១៣,៧៥០ ម៉ែត្រ ផ្លូវកៅស៊ូ​ចំនួន ០៣ ខ្សែ ស្មើនឹង ៧,២៥០ ម៉ែត្រ និងផ្លូវបេតុងចំនួន ០៣ខ្សែ ស្មើនឹង ៥៣៥ម៉ែត្រ។

៣.ស្រុកកណ្តៀង៖ ប៉ះពាល់ ០៨ឃុំ ស្មើនឹង ៦៦ភូមិ ក្នុងនោះលិចផ្លូវកៅស៊ូ ៩,៤៣០ម៉ែត្រ ផ្លូវដីក្រហមចំនួន ៣,៣០០ម៉ែត្រ បាក់ទំនប់ចំនួន ០៣កន្លែងមានប្រវែង ២៣ម៉ែត្រ ប៉ះពាល់ស្រូវចំនួន ៣,៤៨៥ហិកតា ​ស្រូវប៉ះពាល់ខ្លាំងចំនួន ១,៦១៤ហិកតា ស្រូវខូចចំនួន ៧៧៨ហិកតា និងប៉ះពាល់​ដំណាំចំនួន ៦ហិកតា។

៤.ស្រុកភ្នំក្រវាញ៖ ប៉ះពាល់ ០៤ឃុំ រួមមានឃុំ​សំរោង ឃុំ​រកាត ឃុំ​បាក់ចិញ្ជៀន ឃុំព្រងិល ក្នុងនោះលិចស្រូវចំនួន ២៣០ ហិកតា ដំឡូងមីចំនួន ៣៦១ ហិកតា ពោតចំនួន ៣៥២ហិកតា ខូចខាតផ្លូវកៅស៊ូចំនួន ០៣កន្លែង ផ្លូវ​គ្រួសក្រហមចំនួន ២៦៥ ម៉ែត្រ រលំផ្ទះចំនួន ០១ខ្នង ដាច់ច្រោះក្បាលលូចំនួន​ ០១កន្លែង និងដាច់ផ្លូវចំនួន ០៤ កន្លែងមានប្រវែង ១,៤០៥ ម ។

៥.ស្រុកបាកាន៖ ប៉ះពាល់​ ០៦ឃុំស្មើនឹង ៤៣ភូមិ ក្នុងនោះ​ផ្ទៃដីស្រូវដែលរងផល់​ប៉ះពាល់ចំនួន ១,៩២០.៥ ហិកតា ខ្នងផ្ទះដែលរងផលប៉ះពាល់​ចំនួន​ ២៥ខ្នង (ឃុំ​ត្រពាំងជងចំនួន ១២ខ្នង និងឃុំ​ស្នាមព្រះចំនួន ១៣ខ្នង)។ ​

ចំពោះទីតាំងដែលរងគ្រោះខាងលើ គណៈកម្មាធិការគ្រប់គ្រងមហន្តរាយខេត្ដ ក្រុង ស្រុក ឃុំ សង្កាត់ និងស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បានចុះពិនិត្យអន្តរាគមន៍ ២៤ម៉ោងលើ២៤ម៉ោង។

យោងតាមការតាមដានកម្ពស់ទឹកនៅក្នុងថ្ងៃនេះ ឃើញថាកម្ពស់ទឹកស្ទឹងស្រុកភ្នំក្រវាញមានចំនួន ៧,១៩ ម៉ែត្រ នៅក្នុងក្រុងពោធិ៍សាត់បាននឹង​កំពុងបន្ដឡើង។

អាស្រ័យហេតុ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕

Ti Amo (ពស)

ព្រឹត្តិការណ៍ព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
លេខអគ្គិភ័យគ្មាន
លេខសង្គ្រោះគ្រោះថ្នាក់ចរារចរណ៍គ្មាន
លេខទទួលព័ត៌មាន(ប៉ូលីស)គ្មាន
ព័ត៌មានជាប់ទាក់ទង

ផ្លូវលេខ១០១, ភូមិពាលញែក២, សង្កាត់ផ្ទះព្រៃ, ក្រុងពោធិ៍សាត់

អ៊ីមែល : pursat.info@gmail.com

លេខទូរស័ព្ទ : (+855) 17 992 724

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ រដ្ឋបាលខេត្តពោធិ៍សាត់ CopyRight by Pursat Administration

កែប្រែចុងក្រោយ : 16 ម៉ោងមុន