រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ ផ្ញើសាររំលែកមរណទុក្ខ ជូនលោកស្រី ទី សុភាព ចំពោះមរណភាពរបស់លោកឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត

  • 1.4ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្ដម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្ត នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ បានផ្ញើសាររំលែកមរណទុក្ខ ជូនចំពោះ លោកស្រី ទី សុភាព ព្រមទាំងក្រុមគ្រួសារ ចំពោះមណភាពលោកឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់។

យើងខ្ញុំទាំងអស់ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការ មានក្ដីរន្ធត់ចិត្តយ៉ាងខ្លាំង ដោយបានទទួលដំណឹងថា លោកឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានទទួលមរណភាពនាថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នាវេលាម៉ោង ០៨ និង៤៥នាទីព្រឹក ក្នុងជន្មាយុ៦២ឆ្នាំ ដោយរោគាពាធ។

មរណភាពរបស់ លោកឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន គឺជាការបាត់បង់នូវស្វាមី ឳពុក ឳពុកក្មេក និងជីតាជាទីគោរពស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌របស់លោកស្រី និងបុត្រាបុត្រី ព្រមទាំងក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវបុគ្គលដ៏ឆ្នើមមួយរូប ដែលកន្លងមកលោកបានបូជាកម្លាំងកាយ ប្រាជ្ញាស្មារតី ក្នុងការរួមចំណែកយ៉ាងសកម្ម ក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ។

ជាថ្មីម្តងទៀត ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ខ្ញុំសូមលំឱនកាយ ឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព របស់លោកឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន បានចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទទាក់ទង