រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration

រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ស្ថានភាពទូទៅ

ដោយ Adminចំនួនទស្សនា (1.3K)
រូបភាពស្ថិតក្នុងការរក្សាសិទ្ធិ

ខេត្ត​ពោធិ៍សាត់ (ជា​ភាសា​អង់គ្លេស Pursat Province និង​មាន​អក្សរ​កាត់ PS) គឺ​ជា​ខេត្ត​មួយស្ថិតនៅភាគពាយ័ព្យ នៃព្រះរាជាណាចក្រកម្ពុជា មានចម្ងាយ១៨៦គ.ម ពីរាជធានីភ្នំពេញ។ មានផ្លូវគមនាគមន៍សំខាន់ៗចំនួន ៣គឺ៖ ផ្លូវជាតិលេខ៥ ផ្លូវដែក(រថភ្លើង) និងផ្លូវទឹក (បឹងទន្លេសាប)។

ខេត្តពោធិ៍សាត់មានព្រំប្រទល់ខាងកើតជាប់នឹងខេត្តកំពង់ឆ្នាំង ខាងលិចជាប់នឹងខេត្តបាត់ដំបង និងប្រទេសថៃ (ខ្សែបន្ទាត់ព្រំដែនប្រវែងប្រមាណ ៨៧គ.ម) ខាងជើងទល់នឹងបឹងទន្លេសាប (ប្រវែងប្រមាណ៨០គ.ម) និងខាងត្បូងជាប់នឹងខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។

រូបភាពស្ថិតក្នុងការរក្សាសិទ្ធិ

ផ្ទៃដីខេត្តពោធិ៍សាត់សរុបចំនួន ១,២៦៩,២០០ហ.ត ក្នុងនោះមានផ្ទៃដីព្រៃឈើ ៨៨៨,២២៧ហ.ត ផ្ទៃដីព្រៃលិចទឹកក្នុងតំបន់បី មាត់បឹងទន្លេសាប ៩៤,០៤២ហ.ត ផ្ទៃដីកសិកម្ម ១២០,០០០ហ.ត និងផ្ទៃដីផ្សេងៗទៀត ១៦៣,៥៦៤ហ.ត។

រដ្ឋបាលខេត្តពោធិ៍សាត់ ចែកចេញជា៦ស្រុក ១ក្រុង ៤២ឃុំ ០៧សង្កាត់  និង៥១១ភូមិ និងភូមិឧបសម្ព័ន្ធចំនួន១៨ភូ​មិ មានប្រជាជនសរុបចំនួន៤៩២,៨០០នាក់ គ្រួសារសរុបចំនួន ១១៦,៣១៥ គ្រួសារ ស្រ្តី២៥០,២៩៣នាក់ អាយុ១៨ឆ្នាំឡើង ៣១០,០៧៧នាក់។ មានមុខរបរជាកសិករ ៨៥​% សិប្បករ-ពាណិជ្ជករ-សេវាករ១៣% និងចម្រុះផ្សេងៗ ២%។

ទឹកដីខេត្តពោធិ៍សាត់សម្បូរទៅដោយធនធានធម្មជាតិទាំងលើដី និងក្រោមដីដូចជា៖ ព្រៃឈើ ខ្សាច់សំណង់ ថ្មកែវ ត្រីទឹកសាប និងរ៉ែក្រោមដីផ្សេងៗមួយចំនួនធំទៀត។ វិស័យសំខាន់ៗដែលទ្រទ្រង់សេដ្ឋកិច្ច និងសូចនា​កររបស់ខេត្តមានជាអាទិ៍ គឺវិស័យកសិកម្ម រួមផ្សំជាមួយដំណាំផ្លែឈើជាច្រើនមុខ ជាពិសេសដំណាំក្រូចពោធិ៍សាត់ ជាប្រភេទពូជក្រូច ដែលមានរស់ជាតិល្បីល្បាញទូទាំងប្រទេស។ ក្នុងនោះក៏មានរមណីយដ្ឋានទេស ចរណ៍​ធម្មជាតិ រមណីយដ្ឋានទេសចរណ៍វប្បធម៌ដ៏ស្រស់ត្រកាល និងជំរកសត្វព្រៃគ្រប់ប្រភេទ ដែលទាក់ទាញ ស្រូបយក​ភ្ញៀវទេ​សចរណ៍រាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ។

ខេត្តពោធិ៍សាត់មានសក្តានុពលដ៍ធំអស្ចារ្យ សម្រាប់បំរើប្រជាពលរដ្ឋទូទៅ ក្នុងនោះគឺថាមពលវារីអគ្គីសនីកម្លាំង១២០មេហ្កាវ៉ាត់ដ៏ធំលើសលប់ពីសេចក្តីត្រូវការ ហើយអាចនាំចេញទៅបណ្តាខេត្តដ៏ទៃទៀត​។ នេះជាកាលា​នុវត្តភាព​ថ្មីមួយទៀត ដែលបានបង្ហាញថាមពលរបស់ខេត្ត។ ចំណែកវិស័យវប្បធម៌ មានក្បាច់បុរាណ ដែលគ្មានពីរក្នុងប្រទេសគឺថ្មកែវ ឈើប្រណិត ដែលជាផលិតផលចម្លាក់ដ៏ល្អវិសេសវិសាល ដែលជាអាទិភាពចេញមកពីស្នាដៃ​យ៉ាង​ប្រណិត ​របស់ប្រជាពលរដ្ឋ ក្នុងខេត្តពោធិ៍សាត់ ដ៏យូរលង់ណាស់មកហើយ៕

https://youtu.be/sZar9sYLC30
ព្រឹត្តិការណ៍ព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
លេខអគ្គិភ័យគ្មាន
លេខសង្គ្រោះគ្រោះថ្នាក់ចរារចរណ៍គ្មាន
លេខទទួលព័ត៌មាន(ប៉ូលីស)គ្មាន

ផ្លូវលេខ១០១, ភូមិពាលញែក២, សង្កាត់ផ្ទះព្រៃ, ក្រុងពោធិ៍សាត់

អ៊ីមែល : pursat.info@gmail.com

លេខទូរស័ព្ទ : (+855) 17 992 724

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ រដ្ឋបាលខេត្តពោធិ៍សាត់ CopyRight by Pursat Administration

កែប្រែចុងក្រោយ : 5 ម៉ោងមុន